ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Hibiscus Petroleum Berhad របស់ប្រទេសម៉ាឡេស៊ី បានទទួលការកាន់កាប់លើក្រុមហ៊ុនរុករក និងខួងប្រេងអេស្ប៉ាញ Repsol Exploración នៅក្នុងប្រទេសវៀតណាម។
[បរទេស] ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយថាខ្លួនបានប្រមូលប្រាក់ចំនួន ៣៥លានដុល្លារពីការផ្ទេរភាគហ៊ុន ៣៥% នៃទុនវិនិយោគរបស់ខ្លួននៅក្រុមហ៊ុន Cambodia Angkor Air (K6)។ យោងតាមសាជីវកម្មអាកាសចរណ៍វៀតណាម (Vietnam Airlines) នៅថ្ងៃទី៣…
កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast និង Foxconn របស់តៃវ៉ាន់ កំពុងពិភាក្សាអំពីភាពជាដៃគូជំនួសវិញបន្ទាប់ពីក្រុមហ៊ុន Foxconn បានព្យាយាមចចារទិញយកក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាម។